ENGLISH
ថ្ងៃទី​​ ៣០ ខែ ធ្នូ  ឆ្នាំ ២០០៩ វេលាម៉ោង ១៥:០០ នាទី
        អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល នឹងរៀបចំប្រជុំអន្តរក្រសួងដែល នឹងប្រព្រឹត្តទៅនៅថ្ងៃ ពុធ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៩ វេលាម៉ោង ១៥:០០នាទី នៅសាលប្រជុំទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីផ្សព្វផ្សាយនិងជំរុញការអនុវត្តអនុក្រឹត្យលេខ ២២១ អនក្រ.បកចុះ ថៃ្ងទី ១៦ ខែ ធ្នូ ឆ្នាំ២០០៩ ស្តីពីការកំណត់កាលបរិច្ឆេទ នៃការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍។



ថ្ងៃទី​​ ២០ ខែតុលា  ឆ្នាំ ២០០៩ វេលាម៉ោង ៩:០០ នាទី
        អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល នឹងរៀបចំកិច្ចប្រជុំ  ដើម្បីពិនិត្យ
 និងពិភាក្សា លើសេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងធនធានមនុស្ស ។

ថ្ងៃសុក្រទី​​ ១៦ ខែតុលា  ឆ្នាំ២០០៩ វេលាម៉ោង៨:៣០នាទី នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី
        អគ្គលេខាធិការដ្ឋាន  នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល   នឹងរៀបចំកិច្ចប្រជុំំអន្តរក្រសួង
 ចង្អៀតដើម្បីពិភាក្សាគ្នាឲ្យលំអិតលើនីតិវិធី  និង បែបបទនៃការដាក់មន្ត្រីរាជការស៊ីវិលដែលមិន
 ទាន់បានដាក់ឲ្យចូលនិវត្តន៍ទាំងនោះឲ្យបានឯកភាពគ្នា ។

ថ្ងៃសុក្រទី០២ ខែតុលា  ឆ្នាំ២០០៩ វេលាម៉ោង៨:៣០នាទី នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី
        អគ្គលេខាធិការ  នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល គោរពជូន ឯកឧត្តម   ឃឹម    បូរ
 រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី​
        សំណើសុំចាត់តំណាងចូលរួមប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីនៃការដាក់មន្ត្រី
 រាជការឲ្យចូលនិវត្តន៍ ។


ថ្ងៃអង្គារ​ទី២9 ខែកញ្ញា  ឆ្នាំ ២០០៩ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន​​
 នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល

        អគ្គលេខាធិការ  នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល គោរពជូន ឯកឧត្តម រដ្ឋលេខាធិការ
 នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
        សំណើសុំចាត់តំណាងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដើម្បីចូលរួមពិភាក្សា លើ
 ការកំណត់ស្ថានភាពមន្ត្រីរាជការស៊ីវិលដែលដល់អាយុចូលនិវត្តន៍តាមព្រះរាជក្រឹត្យ អនុក្រឹត្យ
 និងប្រកាសរបស់ក្រសួង-ស្ថាប័ន។


ថ្ងៃទី ២៣ ខែកញ្ញា  ឆ្នាំ ២០០៩ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី
        អគ្គលេខាធិការ  នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល គោរពជូន ឯកឧត្តម រដ្ឋលេខាធិការ
 នៃរដ្ឋលេខាធិការដ្ឋាន​​អាកាសចរស៊ីវិល
        សំណើអញ្ជើញតំណាងចូលរួមប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ ៖
 -អនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០០៤ ស្តីពីការកំណត់ប្រាក់របប
  បេសកកម្មក្នុង និងក្រៅប្រទេស
 -ការអនុវត្តគម្រោងស្តីពីប្រពន្ធ័រដ្ឋបាលសុវត្ថិភាព ដើម្បីផ្តល់អត្តសញ្ញាណបណ្ឌ័ថ្មីជូនមន្ត្រីរាជការ។

ថ្ងៃទី ២៣ ខែកញ្ញា  ឆ្នាំ ២០០៩ វេលាម៉ោង ១៥:០០នាទី នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី
        អគ្គលេខាធិការ  នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល គោរពជូន ឯកឧត្តម រដ្ឋលេខាធិការ
 នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
        សំណើអញ្ជើញតំណាងចូលរួមប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ​សំណើសុំបញ្ជូលអតីត
 អ្នកដោះមីនចំនួន ០៧ នាក់ ជាជនពិការជាតិនៅក្នុងក្របខ័ណ្ឌជនពិការ នៃក្រសួង​សង្គមកិច្ច
 អតីតយុទ្ធជន និង យុវនីតិសម្បទា។



 

E-mail  សារអេឡិចត្រូនិក  E-Mail

ពត៌មានខ្លី
អភិបាលកិច្ចល្អ និងតម្រូវការ
ធនធានមនុស្ស​
ដល់វេលាដែលមុខងារ
សាធារណៈ មានអព្យាក្រឹត្យភាព
អភិបាលកិច្ចល្អក្នុងបរិបទ
នៃប្រទេសកម្ពុជា
អភិបាលកិច្ចល្អ
សារាចរណែនាំស្តីពីការផ្អាក
ជាបណ្តោះអាសន្ននូវរាល់ការ
ប្រឡងប្រជែងផ្ទៃក្នុងដើមី្បប្តូរ
ក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល.
បណ្ណាល័យរូបភាព



contact CAR by
your E-Mail address.