កិច្ចប្រជុំក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល


           នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ៩ : 00 ព្រឹក អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកំណែ ទម្រង់រដ្ឋបាល បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា កំណែទម្រង់រដ្ឋបាល និងមានការអញ្ជើញ ចូលរួមពីពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមប្រឹក្សា កំណែទម្រង់រដ្ឋបាល ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាល នៅតាមក្រសួង ស្ថាប័ន ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កំណែទម្រង់រដ្ឋបាល ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងរយៈពេលកន្លងមក និងពិនិត្យ ពិភាក្សាលើ ឯកសារក្របខ័ណ្ឌសំខាន់ៗ មួយចំនួនសម្រាប់អនុវត្តនាពេល ខាងមុខ។

  • 1 Meeting date:21-10-2011
  • 2 Meeting date:21-10-2011
  • 3 Meeting date:21-10-2011
  • 4 Meeting date:21-10-2011

បោះពុម្ភទំព័រនេះ
©២០១១ អ.ក.ក.រ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ,គេហទំព័រ ៖ car.gov.kh / សារអេឡិចត្រូនិក ៖ npar@car.gov.kh