បម្រើប្រជាជនឲ្យបានកាន់តែល្អប្រសើរឡើង
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាឯកសារណែនាំសម្រាប់អនុវត្ត ការពិនិត្យមើលឡើងវិញប្រតិបត្តិការ ១៤-ធ្នូ-២០១១, វេលាម៉ោង ៨ និង ៣០ នាទីព្រឹក

           អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល បានរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួង ស្ថាប័នចំនួន ១១ ដើម្បីពិភាក្សាលើឯកសារចំនួន ២ ពាក់ព័ន្ធនឹងការពិនិត្យមើលឡើងវិញនូវប្រតិបត្តិការ។ ការពិនិត្យមើលឡើងវិញនូវប្រតិបត្តិការ គ្របដណ្តប់លើការងារចំនួន ៣ គឺ៖ ១-ការពិនិត្យមើលឡើងវិញនូវមុខងារ ( Functional Review ), ២-ការពិនិត្យមើលឡើងវិញនូវការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ( Organizational Review ), និង ៣-ការពិនិត្យមើលឡើងវិញនូវអភិក្រម ( Process Review )។ ឯកសារចំនួន ២ ដែលដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនៅពេលនេះ រួមមាន៖ ១. ឯកសារណែនាំសម្រាប់អនុវត្តការពិនិត្យ ប្រតិបត្តិការឡើងវិញ ២. វិធីសាស្រ្តនៃការពិនិត្យមុខងារ រចនាសម្ព័ន្ធ និង អភិក្រមឡើងវិញ ឯកសារទាំង ២ នេះ នឹងក្លាយជាគោលការណ៍រួម និងផ្តល់ជាវិធីសាស្រ្តលំអិតក្នុងការអនុ វត្ត សម្រាប់ក្រសួង ស្ថាប័ននានា ដែលមានបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងអភិវឌ្ឍ សមត្ថភាពស្ថាប័នរបស់ខ្លួន ដោយមានការផ្ដល់យោបល់ផ្នែកបច្ចេកទេសពីអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល។


បោះពុម្ភទំព័រនេះ
©២០១១ អ.ក.ក.រ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ,គេហទំព័រ ៖ car.gov.kh / សារអេឡិចត្រូនិក ៖ npar@car.gov.kh